ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាប ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ចំនួន ២៦ករណី ឃាត់ ៥៧នាក់ (ស្រី ៨នាក់)។
វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន(Ice) = ២៥៦,៧៦ក្រាម និង២៩កញ្ចប់តូច -មេតំហ្វេតាមីន (Wy) = ៣៦,៧០ក្រាម ។
ប្រភេទបទល្មើស៖ ជួញដូរ ២១ករណី ឃាត់ ៤១នាក់(ស្រី ៥នាក់) ។ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់(ស្រី ៣នាក់) ។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល: ៨អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ២០៨,៦៩ក្រាម ។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៥នាក់ ចាប់យកIce ៥កញ្ចប់តូច ។ ៣ / បាត់ដំបង៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៤១,៧៦ក្រាម និងWy ៣៦,៧០ក្រាម ។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៨៣ក្រាម ។ ៥ / កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៩កញ្ចប់តូច ។ ៦ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ៧ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច ។ ៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ១១កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៣អង្គភាព៖ ១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច ។ ២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៤៨ក្រាម ។ ៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ៕