មន្រ្តីក្រសួងយុត្តិធម៌៖ ការពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាព សន្តិសុខនិងសណ្តាប់ធ្នាប់

0

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានចេញមុខអះអាងថា ការផាកពិន័យដែលមានកំណត់ក្នុងច្បាប់ គឺសម្រាប់អនុវត្ត ទៅលើតែអ្នកដែលល្មើស ឬបំពានច្បាប់តែប៉ុណ្ណោះ។

លោក គឹម សន្តិភាព បានសរសេរលេីបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះថាតួយ៉ាងដូចជាការពិន័យចំពោះអំពើ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងចំពោះអ្នក បំពានល្មើសនឹងបញ្ញត្តិដែលមានចែងច្បាស់លាស់ និងមានការកំណត់នូវទឹកប្រាក់ពិន័យមួយច្បាស់លាស់ ក្នុងគោលបំណងធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់

ជាមួយគ្នានេះលោក ក៏បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបន្តថា ដូច្នេះអំពើណាមួយ ដែលមិនបានកំណត់ជាអំពើល្មើស ហើយកំណត់ឲ្យពិន័យជាប្រាក់ នោះមន្ត្រីអនុវត្តច្បាប់មិនអាចពិន័យ ដោយបំពានទេ។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីការរឹតបណ្តឹងចរាចរផ្លូវគោមនេះ គ្រាន់តែអត់ពាក់មួកសុវត្ថិភាពឬពាក់មិនត្រឹមត្រូវពោលអត់ដាក់គន្លឹះមួកផាក៦ម៉ឺនរៀល ។និយាយទូរស័ព្ទពេលកំពុងបើកបរ ៨ម៉ឺនរៀល ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក១០ម៉ឺនរៀល។

យោងតាមផែនការណ៍ដែលនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូនសម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្មីៗនេះ គឺបានត្រៀមកងកម្លាំងននគរបាលចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ឧសភា នៅទូទាំងប្រទេស