នៅសប្តាហ៍នេះកីឡាករប្រេស៊ីល Fernandinho បានធ្វើការលើកឡើងថារូបគាត់អាចចរចាបន្តកុងត្រាថ្មីជាមួយនឹង Ethihad យ៉ាងហោចណាស់មួយឆ្នាំទៀតបន្ថែមពីលើកុងត្រាចាស់។
កីឡាករវ័យ៣៥ឆ្នាំរូបនេះនិងក្លឹបទើបតែបានយល់ព្រមគ្នាក្នុងការបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំកាលពីដើមរដូវកាលកន្លងមកដែលមានន័យថា Fernandinho អាចបន្តលេងនៅទីនេះរហូតដល់រដូវក្តៅឆ្នាំ២០២១។
Fernandinhមានទំនុកចិត្តខ្លាំងណាស់ដោយនិយាយថាលើកុងត្រាចាស់ដែលមានស្រាប់គេអាចចចារបន្តកុងត្រាថ្មីពេលណាក៏បានដែរប៉ុន្តែក៏បាននិយាយផងដែរក្លឹបបានជួយរូបគាត់ច្រើនណាស់ហើយកីឡាករផ្ទាល់ក៏ធ្វើបានជាច្រើនមកជូនក្លឹបដូចនេះទោះបីជាមិនបន្តឬបន្តក៏មិនជាបញ្ហាដែរ។
គួរបញ្ជាក់ថាកីឡាកររូបនេះបានផ្ទេរមកពីក្លឹប Shakhtar Donetsk កាលពីឆ្នាំ២០១៣ក្នុងតម្លៃខ្លួន៣០លានផោនហើយក្រោមការដឹកនាំរបស់លោក Pep Guardiola ត្រូវបានលេងនៅក្នុងតំណែងបម្រើការពារនិងការពារច្រើនដោយសារតែអវត្តមានរបស់ Aymeric Laporte និង John Stones ជាដើម៕
ប្រែសម្រួល៖Lee