យុ​វ​ជ​ន​ឆ្នើ​ម C​e​l​t​i​c វ័​យ​១​៦​ឆ្នាំ ទា​ក់​ចិ​ត្ត B​a​y​e​r​n M​u​n​i​ch

0

នៅថ្ងៃនេះសារព័ត៌មានចេញផ្សាយដោយ The Sun បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់ផ្តើមទាក់ទងជាមួយនឹងយុវជនឆ្នើម ម្នាក់ទៀតរបស់ក្លឹប Celtic ដែលមានឈ្មោះថា Barry Hepburn។

ប្រភពដដែលបានសរសេរទៀតថា Bayern Munich មានជំនឿខ្លាំងណាស់ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធស្លាបរូបនេះ មករួមក្លឹបនារដូវក្តៅខាងមុខ។ក្នុងវ័យទើបតែ១៦ឆ្នាំ ហើយនៅសល់កុងត្រាមួយឆ្នាំទៀត ក្នុងឈុតយុវជនមែន ប៉ុន្តែកុងត្រាអាជីពសម្រាប់ឈុតធំ Celtic ត្រូវបានត្រៀមរួចរាល់ហើយ សម្រាប់ Hepburn។

ប៉ុន្តែអ្វីដែលកាន់តែច្បាស់ទៀតនោះគឺថា មកដល់ទល់បច្ចុប្បន្ន កីឡាករឈុតក្រោមអាយុ១៧ឆ្នាំ របស់ជម្រើសជាតិស្កុតរូបនេះ បានបង្ហាញអារម្មណ៍អន់ចិត្តជាមួយនឹងក្លឹបខ្លាំងមែនទែន ដោយបានថែមទាំងបដិសេធ មិនព្រមចុះកុងត្រាថ្មី ហើយកំពុងស្វែងរកឱកាស ក្នុងការចាកចេញពីក្លឹបទៀតផង៕

ប្រែសម្រួល៖Lee