ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងដ្ឋានការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាប ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ចំនួន៣១ករណី ឃាត់ខ្លួន ៧៦នាក់(ស្រី ៥នាក់)។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) ១១១,៦៦ក្រាម និង៩៩កញ្ចប់តូច, មេតំហ្វេតាមីន(Wy) ៨,១៩ក្រាម,កេតាមីន ៣កញ្ចប់តូច ៕