ភ្នំពេញ៖ គ្រាដែលរដូវវស្សា នឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញ ថ្នាក់ដឹកនាំនៃកងយោធពល ខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះ ថា « សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ពរបស់យើង ជាពិសេសបងប្អូនដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ” ៕
