បុណ្យណូអែលឆ្នាំនេះ មិនអាចធ្វើទៅបានឡើយ បើជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ

0

ភ្នំពេញ ៖ ប្រសិនបើជំងឺ កូវីដ-១៩ អូសបន្លាយពេលយូរ គ្រីស្តបរិស័ទនៅកម្ពុជាទាំងអស់ នឹង មិនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្ដែពួកគាត់អាចរៀបចំពិធីបុណ្យណូអែល នៅតាមគេហដ្ឋាន បាន ជាលក្ខណៈគ្រួសារខណៈដែលពិធីបុណ្យនេះធ្វើឡើងដើម្បីរំលឹក អំពី ព្រះយីស៊ូគ្រី ប្រសូត្រនៅលើភពផែនដី ដើម្បីមកសង្គ្រោះ មនុស្ស។នេះបើតាមការបញ្ជាក់ពីលោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ របស់សហគមន៍ គ្រីស្ដសាសនា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០លោក សៀ សុភ័ក្រ្តបានបញ្ជាក់ថា «ប្រសិនក្នុងស្ថានភាពយើង កំពុងតែអូសបន្លាយបែបនេះ ខ្ញុំគិតថា ប្រហែល គ្រីស្តបរិស័ទ នៅក្នុងប្រទេសកម្ពុជាយើង លោកនឹងមិនប្រារព្ធពិធី បុណ្យណូ អែលទេ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ មេសា នេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នកឆ្លង ជំងឺ កូវីដ-១៩ បានជាសះស្បើយ ចំនួន១១៩នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ នៅសល់តែ៣នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកឆ្លងសរុប នៅកម្ពុជា មានចំនួន១២២នាក់៕