ភ្នំពេញ៖ ដោយសារសភាពការណ៍ នៃការីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅតាមបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ហាក់នៅមិនទាន់បានថមថយនៅឡើយនោះ លោក ប្រាយុទ្ធ ចាន់អូចារ នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានសម្រេច ប្រកាសដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាមានអាសន្ន រយៈពេល១ខែបន្ថែមទៀត ។
យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត។ ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាជ្រាបជាព័ត៌មាន និងសហការជាមួយ អាជ្ញាធរថៃ ក្នុងការអនុវត្តតាមវិធានការនានាឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖