ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ថវិកាចំនួន២០,០០០ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

0

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា។

យោងតាមហ្វេសប៊ុក Royal du cambodge នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ដុល្លារអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៕