អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទកាសែត ស្ដីពីបច្ចុប្បន្នភាព នៃការដាក់កម្មករឲ្យ នៅដាច់ដោយឡែក ១៤ថ្ងៃ

0

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំមេសានេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» ។

សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីដំណើរការនៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ ដែលបានឈប់សំរាកក្នុងអំឡុងបុណ្យចូលឆ្នាំ ហើយវិលត្រឡប់ចូលធ្វើការវិញ ក៏ដូចជាវិធានការដាក់អោយ ស្នាក់នៅដាច់ដោយឡែក នៅតាមមជ្ឈមណ្ឌលចត្តាឡីស័ក និងមណ្ឌលសុខភាពនានា ដែលក្រសួងបានអនុវត្តនាពេលកន្លងមក។

សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្រ្តី វាគ្មិនអញ្ជើញចូលរួម លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការសម្របសម្រួល ពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលផងដែរ៕