នគរបាលជិត ៤ពាន់នាក់ ត្រៀមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅ ៥៦៨កន្លែង

0

ភ្នំពេញ៖ កម្លាំងនគរបាលចំនួន ៣.៩១៩នាក់ ត្រូវបានត្រៀមរួចជាស្រេច ដើម្បីអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោគនៅតាមគលដៅទូទាំងប្រទេស ចំនួន ៥៦៨កន្លែង នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ។

យោងតាមលិខិតរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើជូនសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ មេសានេះ បានឲ្យដឹងថា ដើម្បីធានាប្រសិទ្ធភាព និងនិរន្ដរភាពក្នុងការរឹតបន្ដឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ឧសភាតទៅ អគ្នស្នងការដ្ឋាននគរបាលជាតិ បានត្រៀមលក្ខណៈ មួយចំនួនដូចខាងក្រោម៖

១.សហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាក់តែងរួចជាស្ថាពរនូវប្រកា សអន្ដរក្រសួងចំនួនពីរ ស្ដីពី ការពិន័យ និងការបែងចែកប្រាក់រង្វាន់ពីការពិន័យបទល្មើសចរា ចរណ៍ផ្លូវគោក និងបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យ ចំនួន២៥.០០០ក្បាល ធ្វើការបែងចែក ដល់គ្រប់អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសរួចរាល់ ផងដែរ។

២.គ្រប់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងនាយកដ្ឋានជំនាញ បានកសាងផែនការ សកម្មភាព ស្ដីពី ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ រួចរាល់ ដោយ បានកំណត់ ដូចជា៖ គោលដៅត្រួយពិនិត្យរឹតបន្ដឹងច្បាប់សរុបចំនួន ៥៦៨គោលដៅ ,ប្រើ ប្រាស់កម្លាំងសរុប ចំនួន ៣.៩១៩នាក់ ក្នុងនោះ កម្លាំងនគរបាលចរាចរណ៍ ចំនួន ៣.៥០៧នាក់ និងកម្លាំងសហការ ចំនួន ៤១២នាក់ ,ប្រើប្រាស់មធ្យោបាយ ចំនួន ៣៦៤គ្រឿង (រថយន្ដ៦៦គ្រឿង និងម៉ូតូ២៩៨គ្រឿង), បានត្រៀមរួចជាស្រេចរៀបចំទីតាំងរក្សាទុកយាយ យន្ដល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ។

៣.បានបើកវគ្គបណ្ដុះបណ្ដាល បង្កើនសមត្ថភាពជំនាញត្រួតពិនិត្យ និងអន្ដរាគមន៍ សីលធម៌ វិន័យ និងផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៦ អន ក្រ.បក. ដល់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសសរុបចំនួន ៣.៩៧៨នាក់។

៤.បានជំរុញការផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក.សេចក្ដីជូនដំនឹងស្ដីពី ការរឹតបន្ដឹង អនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងចម្រៀងសុវត្ថិភាពចរាច ណ៍ តាមបណ្ដាញផ្សព្វផ្សាយ ហេសប៊ុក ទូរទស្សន៍ វិទ្យុ ដងផ្លូវ ទីប្រជុំជន និងតាមកម្មវិធីនានា ។

៥.បានត្រៀមមន្ដ្រីគ្រប់អង្គភាពតាមដាន បំភ្លឺ និងឆ្លើយតបនឹងចម្ងល់ ឬប្រតិកម្មនានា របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក៕