ប្រមុខការពារជាតិ អំពាវនាវឲ្យពលរដ្ឋ បន្តអត់ធ្មត់និងអនុវត្ត ឱ្យបានម៉ឺងម៉ាត់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាថ្មីម្ដងទៀត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តអត់ធ្មត់និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩។

សម្ដេចពិជ័យសេនា សរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះថា «ពិតហើយថា វត្តមាននៃមេរោគ COVID-19 បានធ្វើ ឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង តែសូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើងសម្រាប់យើងទាំងអស់គ្នា។»

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១៧នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ សរុប ចំនួន១២២៕