បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ វាយនិងបាញ់ចំគូថខាងស្តាំ មួយគ្រាប់រួចគេចបាត់ស្រមោល

0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ វាយនឹងស្នាប់កាំភ្លើង រួចបាញ់ត្រូវចំគូថខាងស្តាំមួយគ្រាប់ បៀមគ្រាប់ សំរាកព្យាបាលនៅមន្ទើពេទ្យកាល់ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៣នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ចំនុចលើចិញ្ចើមផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ មានករណើផ្ទុះអាវុធខ្លី បណ្តាលអោយរបួសមនុស្ស កើតឡើងមួយលើក  ជនរងគ្រោះ ឈ្មោះ ណែម ហៀង ហៅម៉ៅ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិព្រែកពោធិ  ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៥EO ភូមិ១០ផ្លូវ៥១សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ(ក្នុងណេត)  របួសចំក្បាល មួយកន្លែង (ស្នាមវាយនឹងស្នាប់កាំភ្លើង). រួចបាញ់ត្រូវចំគូថខាងស្តាំ មួយគ្រាប់ បៀមគ្រាប់ សំរាកព្យាបាលនៅមន្ទើពេទ្យកាល់ម៉ែត្រ ។

-ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាងស្លៀកពាក់សុីវិល ជិះម៉ូតូពីគ្រឿង ម៉ាកហុងដា XR ពណ័លឿង នឺងយ៉ាម៉ាហា QBIX ពណ័ខ្មៅមានស្លាកលេខតែមិនចាំ  បាញ់ចំនួន២គ្រាប់  ។ នៅកន្លែងកើតហេតុ បន្សល់ទុក ស្រោមអាវុធខ្លីជ្រុះលើដីចំនួន១ សំបកគ្រាប់បាញ់រួចចំនួន២គ្រាប់   យកមករក្សាទុកនៅអ ហ ខណ្ឌដូនពេញ ។

បើតាមព័ត៌មាន ជុំវិញកន្លែងកើតហេតុ និយាយតៗគ្នា មុនកើតហេតុមានជនសង្សយ័ ២នាក់ជិះម៉ូតូម៉ាក QBiX មកមុនមានគ្នា២នាក់ បើយយកម៉ូតូទុក នៅមុខណេត ហើយដើរមកអង្គុយផឹក នៅក្នុងហាងយីហោប្រូ  អេន  សុីស ក្នុងផ្សារសុរិយាម៉ល បានមួយសន្ទុះក្រោយមកមានម៉ូតូម៉ាក XR ភិនភាគខាងលើ ជិះមកដល់ហើយចត់នៅមុខណេត ជៀងខាងជើងរួចដើរ ចូលមកជួបមិត្តភក្រ្តនៅ ហាងប្រូ អេន សុីស  អង្គុយបានបន្តិចម្នាក់ ក្នុងចំណោម៣នាក់ បានដើរចូលទៅក្នុងណេត បានបន្តិចស្រាប់តែឃើញ ឈ្មោះម៉ៅ ជនរងគ្រោះ រត់ចេញពីក្នុងណេត មកក្រៅភ្លាមនោះជនសង្សយ័ ដែលដើរចូលទៅក្នុងណេត ហើយវាជនរងគ្រោះនោះ រត់ចេញមកក្រៅណេតដែរ ហើយក៍បាញ់ចំនួន២គ្រាប់ បណ្តាលអោយត្រូវជនរងគ្រោះ មួយគ្រាប់តែម្តង បាញ់រួចជនសង្ស័យ ក៍នាំគ្នាឡើងជិះម៉ូតូ របស់ខ្លួនគេចចេញ ទៅជើងបាត់ទៅ  ៕