ការមើលស្រាលនិងមិនយកចិត្តទុកដាក់ ពីជំងឺកូវីដ១៩ អាចប្រឈមនឹងការឆ្លងរោគ ដ៏គ្រោះថ្នាក់ខ្លាំង បំផុត

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺកូវីដ១៩អាចប្រឈមនឹង ការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា  «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»។

សម្ដេចក៏បានបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្ន ជាប់ជានិច្ច ជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះកម្ពុជាយើង បានទទួលជំនួយ វិជ្ជសាស្រ្តជាច្រើនពីប្រទេសចិន យ៉ាងណាក្តី ហើយម៉្យាងវិញទៀត  បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាល បានជាសះស្បើយបានកេីន ឡេីងដល់ ១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាល ចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។

សម្ដេចគួសបញ្ជាក់ថា  “ការមើលស្រាលនឹងមិនយកចិត្តទុកដាក់ អំពីជំងឺនេះ គឺអាចប្រឈមនឹង ការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។”

សម្ដេចបន្តថា ចុងសប្តាហ៍  ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជែលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាង ការចម្លងរោគកូរ៉ូណា ពីម្នាក់ទៅម្នាក់ទៀត។

សម្ដេចបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ  គ្រប់គ្នាត្រូវតែមានអនាម័យល្អ ក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិ យើងទាំងមូល។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់ ក្នុងចំណោមអ្នកជំងឺទាំងអស់១២២នាក់ ៕