ឆ្នាំ២០១៩ ឃាត់ជនសង្ស័យជាង ២ម៉ឺននាក់ រួមនឹងគ្រឿងញៀនជិត ១តោន និងកញ្ឆាជិត ១០ម៉ឺនដើម 

0

ភ្នំពេញ៖ របាយការណ៍របស់ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញថា ជនសង្ស័យចំនួន ២០៤៨៩នាក់ ស្រី ១៣៥៣នាក់ (ជនបរទេស ៤៤៧នាក់ ស្រី ៧២នាក់ មាន ១៥សញ្ជាតិ) ត្រូវបានឃាត់ខ្លួនក្នុង ៩៨០៦ករណី ក្នុងនោះជួញដូររក្សាទុក កែច្នៃចាត់ចែង និងដាំដុះ ៥៨១៥ករណី ឃាត់ ១០៨៣១នាក់ (ស្រី ៨៩៩នាក់), ប្រើប្រាស់ ៣៩៩១ករណី ឃាត់ ៩៤៥១នាក់ (ស្រី ៤៥៤នាក់)។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្ដន៍ដីកា៖ ៣៣២ដីកា ឃាត់ ៣២៥នាក់ (ស្រី ១១នាក់) ដកហូត សារធាតុញៀនគ្រប់ប្រភេទ = 750Kg 701,11g និង កញ្ឆាក្រៀម= 102kg 859g និង 98599ដើម និងដកហូតសម្ភាររួមមាន រថយន្ដ 72គ្រ ម៉ូតូ 2653គ្រ ទូរស័ព្ទ 7041គ្រ ជញ្ជីង 398គ្រ អាវុធខ្លី 11ដើម អាវុធវែង 11ដើម, លុយខ្មែរ 98682400រៀល អាមេរិក 128822ដុល្លារ ថៃ 81570បាត និងវៀតណាម 16578000ដុង។

ចលនៈ និងអចលនៈទ្រព្យ ស្នើសុំបង្កក ចំនួន 2កន្លែង ផ្ទះ 1កន្លែងនៅភ្នំពេញ និងដីផ្ទះ 1កន្លែងនៅកំពង់ស្ពឺ ៕