អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសទីសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ខ្មែរឥស្លាម»

0

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សហគមន៍ខ្មែរឥស្លាម» នៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្តីការគណៈរដ្ឋមន្រ្តី។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ ពីសកម្មភាព បច្ចុប្បន្នភាពជំងឺកូវីដ-១៩ ក្នុងសហគមន៍ខ្មែរ-ឥស្លាម ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការណ៍អនុវត្តន៍ របស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួនក្នុងទទូលបួសម៉ារ៉ាឌន ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ-១៩។

វាគ្មិនដែលអញ្ជើញចូលរួម គឺលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទូលបន្ទុកបេសកកម្មពិសេស ហើយអ្នក សម្របសម្រួលលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៕