ភ្នំពេញ៖ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រកាសថា កម្ពុជា រកឃើញទីតាំងរ៉ែមាស ខ្នាតអន្តរជាតិមួយកន្លែងជាលើកដំបូង នៅក្នុងអូខ្វាយ នៃស្រុកកែសីមា ខេត្តមណ្ឌលគិរី ។
ក្នុងងសន្នីសិទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ មេសានេះ លោក យស មុនីរ៉ាត់ សង្ឃឹមថា លទ្ធផលមាសរបស់កម្ពុជា នឹងទទួលបបាននៅពេលខាងមុខនេះ ទៅតាមផែនការ ។
លោកគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មានដែលថា កម្ពុជាជីកបានមាស ១ពាន់គីឡូក្នុងមួយថ្ងៃនោះ ជាព័ត៌មានមិនពិតនោះទេ ព្រោះថា បើដូចជាការនិយាយមែន លែងមានប្រជាពលរដ្ឋក្រីក្រហើយ ៕