នោះ! ឆ្នាំក្រោយម្ចាស់អាជីវកម្ម ផលិតទឹកស្អាត ក្នុងខេត្តព្រះសីហនុ លែងបានធ្វើអាជីវកម្មទៀតហើយ ប្រសិនបើ…

0

ភ្នំពេញ៖ ដើម្បីដោះស្រាយនូវ បញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញមុខព្រមាន ទៅកាន់ម្ចាស់អាជីវកម្ម ផលិតទឹកស្អាត ក្នុងខេត្តព្រះសីហនុ មិនឲ្យធ្វើអាជីវកម្មទៀតទេ ប្រសិនណាបើឆ្នាំក្រោយ នៅតែមានបញ្ហាខ្វះខាតទឹក ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំ រកដំណោះស្រាយ ការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងនេះ លោក គួច ចំរើន លោក បានណែនាំក្រុមហ៊ុន ផលិតទឹកស្អាតពង្រីក អាងទឹកឱ្យបានធំ និងជ្រៅជាងមុន ដើម្បីរក្សាទឹកបានច្រើន ធានាការប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងបានណែនាំ ឱ្យក្រុមហ៊ុនត្រូវសហការ ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសិប្បកម្ម និងឧស្សាហកម្ម និងមន្ទីរធនធាន និងឧតុនិយមទឹកផងដែរ ដើម្បីធ្វើកិច្ចការនេះ ឱ្យទទួលបានប្រសិទ្ធិផល ។

លោកសង្កត់ធ្ងន់ថា “ទន្ទឹមនេះខ្ញុំសុំព្រមានរុះរើលែង ឱ្យធ្វើអាជីវកម្មប្រសិនណាឆ្នាំក្រោយ នៅតែមានបញ្ហាខ្វះខាត ដដែលៗដូច្នេះទៀត បើទោះជាមានអាជ្ញាប័ណ្ណ ពីក្រសួងក៏ដោយ ” ៕