ភ្នំពេញ៖ សហភាពអឺរ៉ុប បានសម្រេចផ្ដល់ជំនួយ ឥតសំណងសរុបចំនួន ៥៦លានអីរ៉ូ ដើម្បីបញ្ជាក់ជំហរគាំទ្រ យ៉ាងពេញទំហឹង ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ការ សម្បទាសេដ្ឋកិច្ច-សង្គម ដែលទទួលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ ។ នេះបបើតាមការបញ្ជាក់ របស់លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារ តាមរយៈ Video Conference ជាមួយលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ មេសា លោកស្រី Carmen Moreno បានមានប្រសាសន៍ថា” សហភាពអឺរ៉ុប ដែលមានទីស្នាក់ការកណ្ដាល នៅ Brussel ទើបតែបានអនុម័ត អនុញ្ញាតឲ្យបង្វែរហិរញ្ញប្បទាន ឥតសំណងសរុបចំនួន ៥៦លានអីរ៉ូ ពីកម្មវិធីកំពុងដំណើរការ មួយចំនួនដែលជាហិរញ្ញ ប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាល ក្នុងការស្ការ សម្បទារសេដ្ឋកិច្ច-សង្គម ឡើងវិញពីវិបត្តិនៃជំងឺ កូវីដ១៩។”
លោកស្រីទូតបញ្ជាក់ថា «កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ១៩ នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រ យ៉ាងពេញទំហឹងរបស់ សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ការសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ នៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ» ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តិការ រឹងមាំកន្លងមករបស់ សហភាពអឺរ៉ុបជាមួយកម្ពុជា ជាពិសេស ស្វាគមន៍ ចំពោះការចូលរួមចំណែក នៅក្នុងគ្រាដ៏លំបាកនេះ ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច-សង្គម ពីផលប៉ះពាល់នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន ៤រួមមាន៖ ទី១.ក្រុមការងាចំពោះកិច្ចគ្រប់គ្រង់ ការផ្ដត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ដ្រក្នុងអំឡុង ពេលនឹងជំងឺកូវីដ១៩ ,ទី២.ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្ដការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ,ទី៣.ក្រុមការងារចំពោះកិច្ច រៀបចំគោលនយោបាយ ថវិកា ហិរញ្ញប្បទាន និងជំនួយសង្គមដើម្បីគ្រប់គ្រង ការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងទី៤.ក្រុម ការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញ នូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ មួយចំនួនក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើក លែងតែសព្វាវុធ (EBA)» ៕