Home សង្គម COVID-19 ! មានជនមួយក្តាប់តូចឆ្លៀតឱកាស ប៉ុនប៉ងបំផ្លាញសន្តិភាព ទាំងដែលមិនបានជួយអ្វីទាំងអស់

COVID-19 ! មានជនមួយក្តាប់តូចឆ្លៀតឱកាស ប៉ុនប៉ងបំផ្លាញសន្តិភាព ទាំងដែលមិនបានជួយអ្វីទាំងអស់

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្រាប់តែជនមួយក្តាប់តូច បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលកម្ពុជាទទួល បានយ៉ាងលំបាក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ នេះថា ភាពរីកចម្រើនសម្បូរសប្បាយ ដែលយើងទទួលបាន ក្រោមកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាច នឿយហត់របស់ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមនុស្សមួយចំនួន ភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាង ទម្រាំមានថ្ងៃនេះ។

សម្ដេចបន្តថា “ជនមួយក្តាប់តូចនោះ បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលយើងទទួលបានយ៉ាងលំបាក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែមិនចូលរួមចំណែក ជួយប្រទេសជាតិ ក្នុងពេលមានការគំរាមកំហែង ពីមេរោគ COVID-19 នោះទេ ពួកគេបែរជាឆ្លៀតឱកាស រកវិធីបំផ្លាញថែមទៀតទៅវិញ” ៕

Previous articleថ្ងៃ២០ មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៧១នាក់
Next articleកូវីដ១៩៖ អឺរ៉ុប ផ្ដល់ជំនួយឥតសំណងជាង ៥០លានអឺរ៉ូ ដើម្បីរួមចំណែកជាមួយកម្ពុជា ស្ការសេដ្ឋកិច្ច-សង្គមឡើងវិញ