ភ្នំពេញ ៖ ជនសង្ស័យចំនួន៧១នាក់ (ស្រី៣នាក់ )ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន៣១ករណី ទូទាំងប្រទេសនៅថ្ងៃទី២០មេសា ។ ក្នុងចំណោមជនសង្ស័យទាំង៧១នាក់៖ ជួញដូរ ២៣ករណី ឃាត់៥១នាក់(ស្រីម្នាក់ )។ ប្រើប្រាស់៨ករណី ឃាត់២០នាក់ (ស្រី២នាក់ ) ។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ៣០៩,៩២ក្រាម និង៣៩កញ្ចប់តូច, កេតាមីន = ០,៤១ក្រាម។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
+នគរបាល: ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៥១,៦៤ក្រាម។ ២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៣/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,៤១ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១៨នាក់ ចាប់យកIce ៤កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៩ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៣,៥៦ក្រាម។ ៧/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។ ៨/ព្រះសីហនុ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៧,៤២ក្រាម។ ៩/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៨ករណី ឃាត់ ១៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៣កញ្ចប់តូច។
+កងរាជអាវុធហត្ថ: ២អង្គភាព៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨៤,៦០ក្រាម និងកេតាមីន ០,៤១ក្រាម។ ២/ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ៕