Bruno Fernandes បានលើកឡើងពីខ្សែបម្រើព័រទុហ្កាលម្នាក់ ដែលគាត់ចង់ឲ្យក្លិប Man Utd ចុះហត្ថលេខាយក Francisco Ramos ដែលកំពុងលេងខ្ចីជើងនៅក្លិប Santa Clara ក្នុងប្រទេសព័រទុហ្កាល ។
Bruno Fernandes បានក្លាយជាគន្លឹះដ៏សំខាន់ ដែលលោក Ole Gunnar Solskjaer ប្រើក្នុងយុទ្ធសាស្ត្រលើវាលស្មៅ ឆ្ពោះទៅដំណើរទៅកាន់ Champions League ជាថ្មី តែកីឡាករខ្សែបម្រើរូបនេះ ថាចង់ឲ្យក្លិបយកកីឡាករខ្សែបម្រើម្នាក់ទៀត ចេញពីទឹកដីព័រទុហ្កាល ។
Francisco Ramos អាយុទើបតែ ២៥ឆ្នាំ ដោយបច្ចុប្បន្នលេងនៅ Santa Clara ក្នុងប្រទេសព័រទុហ្កាល ហើយធ្លាប់ជាជម្រើសជាតិអាយុ ក្រោម២១ឆ្នាំតំណាងឲ្យជាតិ ។
ខ្សែបម្រើរបស់ក្រុមបិសាចក្រហមរូបនេះបាននិយាយថា៖ វាពិបាកក្នុងការជ្រើសរើសពីព្រោះខ្ញុំមានមនុស្សជាច្រើននៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដែលជាមិត្តភក្តិរបស់ខ្ញុំ។ តែទីនេះគឺ Francisco Ramos ជាកីឡាករដែលខ្ញុំចង់ឲ្យមកលេងជាមួយគ្នានៅអូត្រាហ្វត ។