ក្នុងពេលកម្ពុជា ជួបវិបត្តិកូវីដ១៩ មានជនខិលខូចមួយចំនួន លួចនាំចូលឧបករណ៍ បរិក្ខារពេទ្យខុសច្បាប់

0

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា បានអះអាងថា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាការរីករាលដាល នៃជំងឺកូវីដ១៩ មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសលួចនាំចូល ឧបករណ៍បរិក្ខាពពេទ្យ ខុសច្បាប់មកកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាមួយ នៅថ្ងៃទី១៧ មេសានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា បានមានប្រសាសន៍ថា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបបទល្មើស ផលិតផលខុសច្បាប់ជាច្រើនករណី ដូចជា ជេលលាងដៃ អាល់កុល ។ល។

លោកបញ្ជាក់ថា «ខណៈពេលដែលសកលលោក ក៏ដូចជា កម្ពុជាកំពុងជួបករណីជំងឺកូវីដ១៩ ដែលស្ថិតក្នុងស្ថានភាពដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួន បានលួចនាំចូល និងចែកចាយឧបករណ៍បរិក្ខាពពេទ្យ អាល់កុល ជេល និងសារធាតុសម្លាប់មេរោគ ដែលគ្មាន ប្រភពច្បាសលាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទាន់ទទួល បានលិខិត អនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាពទាំងនេះ គឺជាអំពើល្មើសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋយើង»​ ៕