ចាប់ពីថ្ងៃ១ ឧសភាតទៅ សមត្ថកិច្ច នឹងផាកពិន័យអន្តរការណ៍ ចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍

0

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ មីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិត ទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង ។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ មេសា បានឲ្យដឹងថា គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្ដែងការកោតសើរ ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលបានរួមយ៉ា ងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។ ទោះយ៉ាងនេះក្ដី សម្ដេច​ស​ខេង​កត់សម្គាល់ឃើញគ្រោះ ថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើន គួរឲ្យព្រួយបារម្ភ ធ្វើឲ្យប៉ះពាល់ ដល់ជីវភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ។

ជាមួយគ្នានោះដែរ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក៏រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា ៕