ថ្ងៃ១៥ មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់​

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន ​៤៨នាក់​ (​ស្រី​២នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ១៩ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៥ ខែមេសា​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង៤៨នាក់៖​ ជួញដូរ​ ១២ករណី​ ឃាត់៣០នាក់ ​(​ស្រីម្នាក់​)​ ប្រើប្រាស់​៧ករណី​ ឃាត់១៨នាក់ ​(​ស្រីម្នាក់​)​ ។​ ​

វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ១៦៤,៣៦ក្រាម និង៥កញ្ចប់តូច។

+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាល: ១១អង្គភាព៖ ១/បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។ ២/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣៥,៦៧ក្រាម។ ៣/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦៧,៩១ក្រាម។ ៤/កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។ ៥/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។ ៦/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤៨ក្រាម។ ៧/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១,៤៥ក្រាម។​ ៨/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។ ៩/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៤៨,៨៣ក្រាម។ ១០/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១កញ្ចប់តូច។

-កងរាជអាវុធហត្ថ: ១អង្គភាព៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៨៨ក្រាម ៕