ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ២២នាក់ (៣នាក់) និងរបួសស្រាល ១២នាក់ (ស្រី៨នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសថ្ងៃទី១៥ មេសា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៤០នាក់ នៅថ្ងៃទី១៥មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១៥លើក ៕