យោងតាមរបាយការណ៍ក្នុងប្រទេសបារាំងបានអោយដឹងថាក្រុម Arsenal កំពុងចរចាដើម្បីចុះហត្ថលេខាលើកីឡាករ Axel Disasi ពីក្រុម Reims នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ។
ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់កិច្ចព្រមព្រៀងមួយ ជាមួយកីឡាករ William Saliba របស់ Saint Etienne ប៉ុន្តែលោក Mikel Arteta បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្រុមប្រឹក្សាភិបាលថាលោកចង់អោយខ្សែការពារកណ្តាលកំពូលម្នាក់ទៀតដើរតាមកីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះទៅ Emirates ។
Dayot Upamecano របស់ Leipzig និង Jonathan Tahkusen’s Jonathan Tah សុទ្ធសឹងតែស្ថិតលើរ៉ាដារបស់ Arsenal ខណៈដែលក្លិបយក្សនៅភាគខាងជើងទីក្រុងឡុងដ៍បានវាយលុកទីផ្សារសម្រាប់ការពង្រឹងសក្តានុពល ត្រៀមរដូវកាលថ្មី។
គេហទំព័រ L’Equipe របស់បារាំង បានផ្សាយថា ក្រុមកាំភ្លើងធំ Arsenal កំពុងរក្សាទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកីឡាកររបស់ Disasi ។
ក្លិប Reims បានអះអាងថា Disasi អាចចាកចេញបាន ក្នុងតម្លៃប្រហែល ១៨លានផោន ។ ទោះជាយ៉ាងណា កាំភ្លើងធំ ត្រូវប្រឈមក្នុងការដេញថ្លៃយក ជាមួយក្លិបធំៗផ្សេងទៀត នៅតំបន់អឺរ៉ុប ដែលកំពុងចង់បានដូចគ្នា៕