ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សេង ប៊ុនហ៊ត ស្ថិតក្នុងភូមិធន់ម៉ោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយធ្វើសកម្មភាព Live វីដេអូនិយាយញុះញង់រឿងកូវីដ១៩ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លេខ សៀងលី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករចាក់សាំង ទីលំនៅបច្ចុប្បន្នភូមិ ថ្នល់ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ (ឡាយវីដេអូ ញុះញង់ប្រឆាំងបទបញ្ជា លេខ ០២ ប.ប របស់រាជរដ្ឋាភិបាល) ។
ជនសង្ស័យខាងលើត្រូវសមត្ថកិច្ច បញ្ចូនខ្លួនទៅសាលា ដំបូងខេត្តកំពង់ធំ និងត្រូវបានចៅក្រមស៊ើបសួរ ចេញដីការឃុំខ្លួនជាបណ្ដោះអាសន្ន ៕