សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នឹងធ្លាក់ដល់ដៃ ព្រឹទ្ធសភានៅថ្ងៃទី១៦ មេសា

0

ភ្នំពេញ៖ ព្រឹទ្ធសភាកំណត់យកថ្ងៃទី១៦ មេសាបើកកិច្ចប្រជុំសុំដាក់សេចក្ដីព្រាង ច្បាប់ ស្ដីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

យោងតាមសេចក្ដីជូនដំណឹងរបស់ ព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ដ្រៃយ៍ ព្រឹទ្ធសភានៅថ្ងៃទី១៦ មេសា ខាងមុខនេះ វេលាម៉ោង៨ព្រឹក នឹងបើកកិច្ចប្រជុំ ដោយ មានរបៀបវារៈ ដូចខាងក្រោម ៖

ទី១-ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាង ច្បាប់ ស្ដីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤។

និងទី២-កំណត់របៀបវារៈ កាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤៕