ភ្នំពេញ៖ ស្ត្រីជាកម្មករ ធ្វើការក្នុងរោងចក្រកាត់ដេរ “មេតថេក ខេមបូឌា ខប លីមីធីត” ម្នាក់ បានអួលបាយស្លាប់ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នេះបើយោងតាមហ្វេសប៊ុក “unionwebs.org”។
ជនរងគ្រោះឈ្មោះណៃ រដ្ឋា ភេទស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ដំបូងទ្បើងជនរងគ្រោះ កំពុងហូបបាយ នៅក្នុង អគាររោងចក្រ ស្រាប់តែអួលបាយ ពេលនោះ អ្នកហូបបាយជាមួយបាននាំគ្នា យកជនរងគ្រោះទៅពេទ្យ ដែលប្រចាំការក្នុង រោងចក្រ ហើយត្រូវបានបញ្ជូនបន្តទៅពេទ្យខេត្ត កំពង់ចាម ។ លុះមកដល់ពេទ្យកំពង់ចាម ជនរងគ្រោះ ក៏បានស្លាប់បាត់ទៅ។
បន្ទាប់មកក៏បន្តដឹកសពជនរងគ្រោះ ទៅផ្ទះនៅភូមិ កោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕