ភ្នំពេញ៖ ដោយសង្កេតឃើញថា ទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្ន មានការជឿនលឿន មិនចាញ់ទៅនឹងបណ្ដាប្រទេសមួយចំនួន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបង្ហាញនូវចំណាប់អារម្មណ៍ ចំពោះការទិញ លក់តាមប្រព័ន្ធអនឡាញ ដែលជារបស់របរប្រើបា្រស់ និងហាងលក់អាហារ ដឹកជញ្ជូនដល់ផ្ទះ មានភាពសម្មភាពច្រើនជាងគេ ពីព្រោះសេវានេះ បានជួយឱ្យអ្នករត់ម៉ូតូឌុប និងយុវជន អាច ឆ្លៀតឱកាស ស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ ក្នុងពេលដែលបណ្តាប្រទេសក្នុងពិភពលោក ក៏ ដូច ជាប្រទេសកម្ពុជា កំពុងជួបបញ្ហា នៃជំងឺកូវីដ-១៩។នេះបើយោងតាមAKP។
ថ្លែងក្នុងកិច្ចប្រជុំពិសេស ប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “ការកើនឡើងនេះគឺជាការសម្របខ្លួន នៃសេវាចាស់និងសេវាថ្មី ការលក់តាមអនឡាញ ការដឹកជញ្ជូនដល់ផ្ទះ ដែលជាការវិវត្ដ និងការសម្របរបស់សហគ្រិន នៅក្នុងសភាពការណ៍ នៃយុគសម័យថ្មីក្នុងសម័យកូរូណាឬជំងឺកូវីដ-១៩។”
ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកទៅពេលក្រោយ ក្នុងពេលវេលាមួយសមស្រប សម្រាប់ការឈប់ សម្រាករបស់ មន្រ្តីរាជការ កម្មករ និយោជិត។ ដូច្នេះមន្រ្តីរាជការធ្វើការធម្មតា ហើយកម្មករ តាមបណ្តា រោងចក្រ ប្រមាណ៩៥ភាគរយ នៅទូទាំងប្រទស បាននិងកំពុងធ្វើការងារដដែល ៕