កម្មករជាង៩៥% បន្តធ្វើការ ជាធម្មតា ខណៈអ្នកឈប់នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ នឹងមិនទទួលបានប្រាក់បៀវត្សរ៍

0

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជា ជីវៈ លោក ហេង សួរ បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសានេះ គឺមានរោងចក្រ៩៥ភាគរយ បាន បើកដំណើរការ ហើយកម្មករទៅធ្វើការ ជា ធម្មតា ប៉ុន្តែអ្នកដែលឈប់ការងារចំថ្ងៃបុណ្យចូលឆ្នាំ ខ្មែរ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ នេះបើយោងតាមAKP។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា “គិតត្រឹមម៉ោង ៧:៣០នាទី ព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការ កាលពីថ្ងៃសៅរ៍ បានបើកដំណើរការជា ធម្មតា។ បន្ថែមពីនេះ នៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាក កាលពីថ្ងៃសៅរ៍ ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស៩៥ភាគរយ បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា។”

លោកបានលើកឡើងថា “កម្មករនិយោជិតដែលបានឈប់ការងារក្នុងអំឡុងពេលពិធី បុណ្យ ចូលឆ្នាំខ្មែរនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយពីបុណ្យចូលឆ្នាំ ហើយកម្មករនោះ នឹងមិនទទួលបានប្រាក់បៀវត្សរ៍ទេ ប្រសិនជាឈប់ ដោយគ្មានការអនុញ្ញាត ពីរោងចក្រ។”

សូមជម្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិ បាលបានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនអនុញ្ញាឱ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន កម្មករ និយោជិតឈប់សម្រាកនោះទេ។ ប៉ុន្ដែរាជរដ្ឋាភិបាលបាន សន្យាថា នឹងសងថ្ងៃឈប់សម្រាប់រយៈពេល៥ថ្ងៃវិញ នៅពេលដែលជំងឺកូវីដ-១៩បានចប់៕