Covid-19៖ មនុស្ស ៨៦នាក់ប្រឈម នឹងហានិភ័យខ្ពស់ ក្នុងចំណោម ២៦៦នាក់ ដែលបានដាក់នៅដោយឡែក (Video)

0

ភ្នំពេញ ៖ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោក លី សូ វ៉ាន់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០នេះ ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានដាក់មនុស្សឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅទូទាំងប្រទេសសរុបចំនួន ២៦៦នាក់ ក្នុងនោះមានចំនួន៨៦នាក់ កំពុងពិនិត្យ តាមដាននៅឡើយ ដោយសារ អ្នកទាំងនោះ មានហានិភ័យខ្ពស់ចំពោះជំងឺកូវីដ ១៩ ។

លោកបានបន្តថា បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ រហូតមកដល់ ពេលនេះដែរក្រសួងក៏បានយកវត្ថុសំណាក ទៅធ្វើវិភាគរកជំងឺកូវីដ១៩ ចំនួន ៨,៩០៩នាក់ ក្នុងនោះមានចំនួន១២២នាក់ មានការឆ្លងនិងមានអ្នកជា សះស្បើយ ចំនួន៧៧នាក់។ ជាមួយគ្នានេះដែរក្រសួងក៏បានស្រាវជ្រាវ រកឃើញអ្នកដែល បានប៉ះពាល់ ដោយផ្ទាល់និងប្រយោលជាមួយ អ្នកជំងឺកូវីដ១៩ ប្រមាណ ២២០០នាក់ផងដែរ ៕