ភ្នំពេញ៖ ជនសង្ស័យចំនួន ២៨នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមេសា ។
ក្នុងចំណោមជនសង្ស័យទាំង ២៨នាក់៖ ជួញដូរ ៧ករណី ឃាត់ ៨នាក់ (ស្រី០នាក់) ។ ប្រើប្រាស់ ១១ករណី ឃាត់២០នាក់(ស្រី១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមេសា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១០,៦៤ក្រាម និង១៧កញ្ចប់តូច, -អ៊ិចស្តាស៊ី = ១,៧៥ក្រាម។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
+នគរបាល: ៨អង្គភាព
១/មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកអ៊ិចស្តាស៊ី ១,៧៥ក្រាម។
២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់។
៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៤ក្រាម។
៤/កណ្ដាល៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,០៩ក្រាម។
៥/ពោធិសាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៦/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៧/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៤១ក្រាម។
៨/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ២កញ្ចប់តូច។
+កងរាជអាវុធហត្ថោ: ១អង្គភាព
១/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤កញ្ចប់តូច៕