ភ្នំពេញ៖ នៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនៃការរីករាលដាល ជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា នឹងមេីលថែកម្មករ ឲ្យបានល្អជាទីបំផុត បេីសិនមានរឿងអ្វីកេីតឡេីង ។
សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០២ នេះថា ក្មួយៗកម្មករស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនឯងផង និងសុវត្ថិភាពសុខភាព សម្រាប់ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងមូលផង ។
សម្ដេចបានគូសបញ្ជាក់ថា “ប្រសិនបើមានអ្វីកើតឡើង គឺរាជរដ្ឋាភិបាលនឹងមើលថែក្មួយៗ ដែលប្រសើរជាងក្មួុយៗស្តាប់តាមការអូសទាញញុះញុងរបស់ជនអគតិមួយចំនួន គឺនៅពេលដែលក្មួយៗឆ្លងរោគបានសម្រេចហើយ គឺពួកគេមិនអាចមកជួយអ្វីដល់រូបក្មួយៗបានឡើយ។”

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណកូនក្មួយកម្មករ ដែលជ្រើសរើសជម្រើសល្អ ហើយស្តាប់តាមការណែនាំ និងអំពាវនាវរបស់រាជរដ្ឋាភិបាល ៕
