ទោះអត្រាអ្នកឆ្លង Covid-19 មានកម្រិតទាប តែប្រមុខការពារជាតិកម្ពុជា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្ន

0

ភ្នំពេញ៖ បើទោះជាអត្រាចម្លងមេរោគ COVID-19 នៅកម្ពុជាមានកម្រិតទាប ហើយករណីព្យាបាល ឱ្យជាសះស្បើយ មានចំនួនច្រើនយ៉ាងណាក៏ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅតែបន្តផ្ញើរសារក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ បន្តថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា “បើទោះជាអត្រាចម្លងមេរោគ COVID-19 នៅកម្ពុជាមានកម្រិតទាប ហើយករណីព្យាបាល ឱ្យជាសះស្បើយ មានចំនួនច្រើនយ៉ាងណា ក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ” ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយសរុប ចំនួន៧៧នាក់ ស្មើរនឹង៦៣,៣៣% ក្នុងចំណោមអ្នកជំងឺសរុប១២២នាក់៕