Covid-19៖ ក្រសួងកសិកម្ម បញ្ជាឲ្យចាត់វិធានការម៉ឹងម៉ាត់ ចំពោះការលួចនាំចូល សត្វ-សាច់ ដោយខុសច្បាប់

0

ភ្នំពេញ៖ ដើម្បីបង្ការការរីករាលដាល នៃជំងឺសត្វជាយថាហេតុ ដែលអាចជាបន្ទុកមួយទៀតបន្ថែម លើហានិភ័យបណ្ដាលមកពីជំងឺកូវីដ១៩ ក្នុងកាលៈទសៈបច្ចុប្បន្ននោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យ អគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការ ឲ្យបានម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការលួចនាំចូល សត្វ-សាច់ដោយខុសច្បាប់ ក្នុងស្មារតីទទូលខុសត្រូវខ្ពស់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិធានការត្រៀមបម្រុងស្បៀង អាហារ សម្រាប់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលមានផលប៉ះពាល់ ជាសកលបង្កដោយជំងែកូវីដ១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការជំរុញ ការងារបង្កបង្កើនផលកសិកម្ម នៅក្នុងរដូវវស្សា ឆ្នាំ២០២០ ដែលនឹងឈានចូលមក ដល់នាពេលដ៏ខ្លីខាងមុខនេះ។

ដើម្បីធានាសន្និធិស្បៀង សម្រាប់ឆ្លើយតបទៅនឹងហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រសួងបានដាក់ចេញ វិធានការដូចខាងក្រោម៖

១-អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការប៉ាន់ស្មានបរិមាណស្រូវ អង្ករ ដែលមាននៅក្នុងស្ដុក ទាំងក្នុងរោងម៉ាស៊ីកិនស្រូវ ទាំងក្នុងសហគមន៍ គ្រួសារកសិករ ដើម្បីព្យាករណ៍អំពិតុល្យភាព ស្បៀងច្បាស់លាស់ ក្នុងឆ្នាំ២០២០២នេះ ព្រមទាំងសិក្សាវាយតម្លៃលើផ្ទៃដី ដែលមានសក្ដានុពលក្នុងការដាំដុះបន្លែរ និងបរិមាណផលបន្ថែម ដែលអាចរក្សាបានស្ថេរភាពស្បៀង ដោយសហការជាមួយនាយកដ្ឋាន ផែនការនិងស្ថិតិ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ រាជធានី-ខេត្ត។

២-អគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវធ្វើ្ការប៉ាន់ប្រមាណ តម្រូវការសត្វ សាច់ និងការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០២០ ដើម្បីមានមូលដ្ឋាន ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ។ ជាពិសេសការបំផុស ចលនាចិញ្ចឹមសត្វ ឲ្យបានផុសផុលតាមគ្រប់រូបភាព ដូចជាការចិញ្ចឹមសត្វដែលមានវដ្ដផលិកម្មខ្លី ដោះស្រាយឲ្យបានទាន់ពេលវេលា ក្នុងបរិការណ៍បច្ចុប្ន្បន្ន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជននិងសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពសន្តិសុខស្បៀង ។

ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការណ៍ ឲ្យបានម៊ឹងម៉ាត់ ក្នុងការទប់ស្កាត់ការលួចនាំចូល សត្វ-សាច់ដោយខុសច្បាប់ ការរីករាលដាលនៃជំងឺសត្វជាយថាហេតុ ដែលអាច ជាបន្ទុកមួយទៀតបន្ថែមលើ ហានិភ័យបណ្ដាលមកពីជំងឺកូវីដ១៩ នាកាលៈទសៈបច្ចុប្បន្ននេះ ក្នុងស្មារតីទទូលខុសត្រូវខ្ពស់។

៣-រដ្ឋបាលជលផល ត្រូវធ្វការប៉ាន់ស្មានតម្រូវការ និងការផ្គត់ផ្គង់ផលនេសាទ ដើម្បីធានាបាននូវការផ្គត់ផ្គង់ សម្រាប់ប្រើប្រាស់ក្នុងស្រុក រក្សាបានស្ថិរភាពតម្លៃទីផ្សារ និងបរិមាណគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ៕