ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាង ៤០ខ្នង ស្ថិតក្នុងស្រុកចំនួនពីរ គឺស្រុកបាណន់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានរងការខូចខាត និងដួលរលំ ដោយបាតុភូតខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ ។
យោងតាមហ្វេសប៊ុក ក្រសួងធនជានទឹក និងឧតុនិយម បានឲ្យដឹងថា “នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រសៀលម្សិលមិញ មានករណីខ្យល់កន្រ្តាក់ បានបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន ៣៦ខ្នង និងរលំចំនួន៩ខ្នង ស្ថិតក្នុង ២ស្រុក គឺស្រុកបាណន់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង” ។


