ប្រមុខការពារជាតិ ណែនាំកងទ័ព ក្នុងនិងក្រៅប្រទេសទាំងអស់ ថែទាំសុខភាព និងរក្សាអនាម័យឱ្យបានល្អ ក្នុងគ្រា COVID-19

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិ បានចេញសារណែនាំដល់ កងទ័ពដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ថែទាំសុខភាព និងរក្សាអនាម័យឱ្យបានល្អ ក្នុងគ្រា COVID-19 ។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះថា “សូមក្មួយៗកងទ័ពដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ថែទាំសុខភាព និងរក្សាអនាម័យឱ្យបានល្អ ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួន  ក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ COVID-19។”