ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសារព្រមានទៅកាន់ម្ចាស់រថយន្តដឹកសំរាមមួយ ដែលបានដឹកសំរាម មកចាក់លេីថ្នល់មិត្តភាព(៨០០)។
លោកគួច ចំរើន បានសរសេរនៅលើ បណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះថា “ដឹកសំរាម មកចាក់លេីថ្នល់!ម្ចាស់រថយន្ត សូមចេញមុខ មកទទួលខុសត្រូវ អោយបានមុន២៤ម៉ោងកេីបសំរាមចេញវិញនិងបង់ពិន័យតាមច្បាប់ហួសរយ:ពេលនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ។ ទីតាំងចាក់នៅលេីផ្លូវមិត្តភាព(៨០០)។អរគុណ ម្ចាស់រូប ។”
