ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តាគមន៍ពិសេស ២៤៦ នៃបញ្ជាការដ្ឋានអង្គរក្ស បានបរិច្ចាគប្រាក់បៀវត្សរបស់លោក ៥សែនរៀល ក្នុងរយៈពេល ៥ខែ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវិដ១៩នេះ អោយបាន ១០០% ជាមួយរាជរាដ្ឋាភិបាល។
លោក វរសេនីយ៍ទោ ឈាង សុវណ្ណរតនា បានលើកឡើងថា «ការចូលរួមចំណែកមិនគិតតិចរឺច្រើនតែជាការចូលរួមតាមស្មារតី និង ចេញពីចិត្តដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវិដ១៩នេះ អោយបាន ១០០% ជាមួយរាជរាដ្ឋាភិបាល។ ថវិការមិនច្រើនតែ ជាការចូលរួមគ្រប់រូបភាព ទាំងថវិការ និងការចូលរួមផ្ទាល់ពីនាយ ពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានអង្គរក្ស។»
បញ្ជាក់ផងដែរថា គិត្រឹមល្ងាចថ្ងៃទី៧ មេសា ឆ្នាំ២០២០ នេះអ្នកកើតជំងឺកូវីដ ១៩ ចំនួន ១១៥ករណី និង បានព្យាបាលជាសះស្បើយចំនួន ៥ករណីទៀត សរុប ៥៨នាក់ ហើយស្លាប់គ្មាននោះទេ ៕