ភ្នំពេញ៖ ស្របពេលដែលកម្ពុជា ជួបប្រទះនូវបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាកសិករ ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ។
ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទន្ទឹមនឹងការលើកទឹកចិត្តនេះ សម្ដេចក៏បានប្រកាសបិទការនាំចេញលើផលិតផលមួយចំនួនផងដែរ៕