នាយករដ្ឋមន្រ្តីបញ្ជាឲ្យតាមចាប់ខ្លួន ជនណាដែលបំផុសព័ត៌មានមិនពិតទាក់ទងករណីកូវីដ១៩

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានចេញបញ្ជាឲ្យតាមចាប់ខ្លួន ជនណាដែលបំផុសព័ត៌មានមិនពិតទាក់ទងករណីកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថារាជរដ្ឋាភិបាលគ្មានគម្រោងបិទរោងចក្រ ផ្សារ ឬកន្លែងលក់ដូរនោះទេ។