ភ្នំពេញ៖ អ្នកបើកបរម៉ូតូ និងរថយន្តធុនស្រាល-ធ្ងន់ទាំងអស់ ដែលនិយាយទុរស័ព្ទ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង (កាស់) នឹងត្រូវផាកពិន័យជាទឹកប្រាក់ចាប់ពី ៨ម៉ឺនរៀល ទៅ ២.២៥០.០០០រៀល ។
យោងតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ចំពោះអ្នកបើកបរម៉ូតូ ពិន័យ ៨០.០០០រៀល, រថយន្តធុនស្រាល ១២០.០០០រៀល និងរថយន្តធុនធ្ងន់ ២.២៥០.០០០រៀល ។