ភ្នំពេញ៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ បានអះអាងថា ក្រសួងបាននិងកំពុងរៀបចំ ឯកសារស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលប្រាសាទនានា មួយចំនួនទៀត ចូលជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដោការងារបន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងថា “យើង បានរៀបចំបញ្ជីត្រៀម ហើយដាក់ផ្ញើរទៅអង្គការយូណេស្កូ ដើម្បីយើងរៀបំឯកសារ ប្រើរយៈពេល ១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ទៅតាមទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចូលបេតិកភណ្ឌជាតិ របស់យើងដែលមានសក្តានុពល ដែលមានកិត្យានុភាព មានភាពឯកនោះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពេលអនាគត” ។