មេប៉ូលិស ចេញបទបញ្ជាឱ្យកងកម្លាំង ទប់ស្កាត់ការប្រមូលផ្តុំគ្នា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យ កងកម្លាំងសហការ ជាមួយអាជ្ញាធរ មូលដ្ឋានក្តាប់ឱ្យ បានពីវត្តមាន និងស្ថានភាពពលករចំណាកស្រុក ដែលវិលត្រឡប់ ពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងបង្ការ ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។

ក្នុងសេចក្តីណែនាំ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ស នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញបទបញ្ជាឱ្យកម្លាំងក្រោមឱវាទតាមដាន និងធ្វើការទប់ស្កាត់ ចំពោះការប្រមូលផ្តុំគ្នា ជួបជុំរៀបចំកម្មវិធីកម្សាន្ត បែបប្រពៃណីនិងការជួបជុំ កម្សាន្តសប្បាយ តាមទីសាធារណៈដើម្បីបង្ការ ទប់ ស្កាក់ការរីករា លដាលជំងឺកូវីដ-១៩ ដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងប្រឈមនាពេលនេះ។

ជាមួយគ្នានេះត្រូវបង្កើន កិច្ចសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ដើម្បីដោះស្រាយនូវ រាល់សំណូមពររបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ពិសេសដាក់កម្លាំង ការពារតាមគោលដៅ អាទិភាពដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និងគោលដៅដាក់ឱ្យនៅដាច់ដោយឡែក ដែលត្រូវបានកំណត់ដោយ គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ គ្រប់ថ្នាក់។

នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យត្រៀម កម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្ត តាមការណែនាំរបស់រដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩នៅកម្ពុជា ៕