រយៈពេល ៣ខែ កម្ពុជានាំចេញកសិផលជិត ៣លានតោន

0

ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា រយៈពេល ៣ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិទាំងផ្លូវការ និងក្រៅផ្លូវការបានជិត ៣លានតោន ។

របាយការណ៍ក្រសួងកសិកម្ម បានឲ្យដឹងថា រយៈពេល ៣ខែដំបូងនេះ ការនាំចេញកសិផលផ្លូវការ មានចំនួន ១.៦៣៨.៣៣៨តោន និងក្រៅផ្លូវការមានចំនួន ១.២៩៨.៦៥៤តោន។ ក្នុងរយៈពេល ៣ខែនេះដែរ កម្ពុជានាំចេញអង្ករជាផ្លូវការបានជាង ២៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទីជាង ១២ម៉ឺនតោន, គ្រាប់ពោតជាង ២ម៉ឺនតោន, ផ្លែចេកស្រស់ជាង ៧ម៉ឺនតោន, ផ្លែស្វាយជាង ២ម៉ឺនតោន និងផលិតផលផ្សេងៗជាច្រើនទៀត ៕