ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសម្រេចទិញអង្ករ ៦ តោន ដើម្បីចែកដល់បងប្អូនដាច់ស្បៀងពិតប្រាកដក្នុងកាលៈទេសៈដោយក្នុង១គ្រួសារទទួលបាននូវអង្ករ ២៥ គីឡូក្រាម និងមីមួយកេសជាពិសេសអ្នករើសអេតចាយ និងប្រកបរបរធាក់ស៊ីក្លូ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១មេសានេះថា” ក្រៅពីទាមទារលើវិស័យធនាគារឲ្យជួយសម្រួលដល់ពលរដ្ឋខ្មែរ ខ្ញុំ ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា សម្រេចទិញអង្ករ ៦ តោនដើម្បីចែកដល់បងប្អូនដាច់ស្បៀងពិតប្រាកដក្នុងកាលៈទេសៈនេះចំនួន ៣០០គ្រួសារ ដោយទទួលបាននូវអង្ករ ២៥ គីឡូរក្រាម និងមីមួយកេសជាពិសេសបងប្អូនរើសអេតចាយ និងបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដូច្នេះសូមបងប្អូនទាក់ទងមកលេខ 012 32 47 11និង093 32 47 11”។
