ភ្នំពេញ៖ យោងតាមរបាយការណ៍សរុប របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបានអនុវត្តច្បាប់ប្រចាំថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លទ្ធផលបង្ក្រាប (ករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ២៧ករណី ឃាត់៥១នាក់ ។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ៧២,២៦ក្រាម និង១៩កញ្ចប់តូច។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
+នគរបាល : ១១អង្គភាព
១/មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៣/បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៥/កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។
៦/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩១ក្រាម។
៧/កណ្ដាល៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៨ក្រាម។
៨/ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,៦៧ក្រាម។
៩/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,២០ក្រាម។
១០/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩៩ក្រាម។
១១/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦កញ្ចប់តូច។
+កងរាជអាវុធហត្ថ : ២អង្គភាព
១/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,២៣ក្រាម។
២/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦០,០៨ក្រាម៕