ក្រសួងអប់រំ ប្រកាសពន្យាពេលរៀបចំការប្រកួតកីឡាជាតិ លើកទី៣

0

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យាពេលរៀបចំប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដោយសារព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូល កំពុងប្រឈមនឹងការរាតត្បាត នៃជំងឺកូវីដ ១៩ ( Covid-19 ) ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០មីនាបានបញ្ជាក់ថា ការពន្យាពេលរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នេះ រហូតដល់ស្ថានភាពវិលមកប្រក្រតីវិញ ។